យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានដាក់សេចក្តីជូនដំណឹងមួយ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ពីចេតនារបស់ខ្លួន ដើម្បីប្តឹងឧទ្ធរណ៍ លើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ។ សេចក្តីថ្លែងការណ៍របស់ការិយាល័យ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា អ៊ីស្រាអែល ក៏បានស្នើឱ្យពន្យារពេលការអនុវត្តដីកាចាប់ខ្លួន ដែលត្រូវបានចេញកាលពីសប្តាហ៍មុន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋលោកខាងលិចជាច្រើនបានសន្យាថា នឹងអនុវត្តដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC កាលពីពេលថ្មីៗនេះ។ តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេកាលពីថ្ងៃព្រហស្បតិ៍ បានចេញដីកាចាប់ខ្លួនលោក Netanyahu រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងមេបញ្ជាការក្រុម Hamas លោក Ibrahim...
បរទេស៖ តុលាការក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ បានចេញដីកាចាប់ខ្លួនលោក Haykel Ben Mahfoudh ដែលជាចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងប្រឈមនឹងការចោទប្រកាន់ពីបទ ស្ថានភាពនៃការជាប់ពន្ធនាគារដោយ គ្មានសិទ្ធិអំណាចតវ៉ាផ្លូវច្បាប់ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់តុលាការបានប្រាប់សារព័ត៌មាន TASS ថា លោក...
បរទេស៖ អ៊ីស្រាអ៊ែល បានព្រមានសហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ទណ្ឌកម្មលើអាជ្ញាធរប៉ាឡេស្ទីន និងបណ្តាលឱ្យរដ្ឋនេះដួលរលំ ប្រសិនបើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនមេដឹកនាំរដ្ឋជ្វីហ្វ ។ នេះបើតាមសារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍កាលពីខែមុនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC អាចនឹងចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថាICC អាចចោទប្រកាន់ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូល របស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងចេញដីកាសម្រាប់ការ ចាប់ខ្លួនពួកគេនៅ ដើមសប្តាហ៍នេះ។ ដោយលើកឡើងពីមន្ត្រីអ៊ីស្រាអែល បណ្តាញអាមេរិក បានអះអាងថា ដីកាអាចត្រូវបានចេញ សម្រាប់លោក Netanyahu...
បរទេស៖ រដ្ឋមន្ត្រីអបប្រធានាធិបតី អាហ្វ្រិកខាងត្បូងលោក Khumbudzo Ntshavheni កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាប្រទេសអាហ្វ្រិកខាងត្បូង គឺដាច់ខាតនឹងមិនអនុវត្តសាលដិកា របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC តាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ក្នុងការចាប់ខ្លួនលោកប្រធានាធិបតីរុស្សី Vladimir Putin។ លោក Ntshavheni បានបញ្ជាក់ទៀតដែរថា អនុប្រធានកិច្ចការងារក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកន្លងទៅ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ដែរហើយថា អ្នកណាដែលហ៊ាននឹងធ្វើការចាប់ខ្លួនប្រធានាធិបតី Putin គឺនឹងមានន័យស្មើទៅនឹងថា...
បរទេស៖ ប្រទេសអាហ្រ្វិកខាងត្បូង និងប្រទេសអាហ្រ្វិកផ្សេងទៀត ត្រូវតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Julius Malema មេដឹកនាំគណបក្សប្រឆាំងអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះថា Economic Freedom Fighters (EFF) បានជំរុញបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ទាក់ទងនឹងការនិរទេសកុមារ ដោយខុសច្បាប់ពីអ៊ុយក្រែនទៅប្រទេសរុស្ស៊ី។ ទង្វើបែបនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមមាត្រាពីរនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបានបង្កើតឡើងតុលាការ។ យោងតាមវែបសាយ The Conversation ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដីកាចាប់ខ្លួន...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានផ្តាច់ទំនាក់ទំនងរបស់រដ្ឋាភិបាល របស់លោកជាមួយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីសាលាក្តីនេះបានច្រានចោល ការអំពាវនាវឱ្យបញ្ឈប់ការស៊ើបអង្កេត លើការបង្រ្កាបដ៏បង្ហូរឈាមរបស់អ្នកកាន់តំណែង មុនរបស់លោកលើអ្នកជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Marcos...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីយប់ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសហហុងគ្រីដែល ជាសមាជិក ម្នាក់នៃប្លុកអឺរ៉ុប នោះបានអះអាងហើយថាខ្លួននៅមិនទាន់បានអនុម័តច្បាប់ដើម្បីដំណើរការស្របជាមួយនឹងដីកាតុលាការអន្តរជាតិ ICC ដែលអនុញ្ញាតិឲ្យមាន ការចាប់ខ្លួនលោក Putin ក្នុងប្រទេសរបស់ខ្លួននោះនៅឡើយទេ។ ខណៈដែលរដ្ឋាភិបាលប្រទេសហុងគ្រីមិន ទាន់បានប្រកាសអំពីជំហ ជាផ្លូវការណាមួយចំពោះការសម្រេចចិត្តរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចំពោះបទឧក្រិដ្ឋកម្មសង្គ្រាមរបស់ លោកប្រធានាធិបតីរុស្សី Vladimir Putin នោះរដ្ឋាភិបាលហុងគ្រីក៏មិនទាន់បាន...