បរទេស៖ រដ្ឋមន្ត្រីអបប្រធានាធិបតី អាហ្វ្រិកខាងត្បូងលោក Khumbudzo Ntshavheni កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាប្រទេសអាហ្វ្រិកខាងត្បូង គឺដាច់ខាតនឹងមិនអនុវត្តសាលដិកា របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC តាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ក្នុងការចាប់ខ្លួនលោកប្រធានាធិបតីរុស្សី Vladimir Putin។ លោក Ntshavheni បានបញ្ជាក់ទៀតដែរថា អនុប្រធានកិច្ចការងារក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកន្លងទៅ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ដែរហើយថា អ្នកណាដែលហ៊ាននឹងធ្វើការចាប់ខ្លួនប្រធានាធិបតី Putin គឺនឹងមានន័យស្មើទៅនឹងថា...
បរទេស៖ ប្រទេសអាហ្រ្វិកខាងត្បូង និងប្រទេសអាហ្រ្វិកផ្សេងទៀត ត្រូវតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Julius Malema មេដឹកនាំគណបក្សប្រឆាំងអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះថា Economic Freedom Fighters (EFF) បានជំរុញបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាអន្តរជាតិ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ទាក់ទងនឹងការនិរទេសកុមារ ដោយខុសច្បាប់ពីអ៊ុយក្រែនទៅប្រទេសរុស្ស៊ី។ ទង្វើបែបនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមមាត្រាពីរនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលបានបង្កើតឡើងតុលាការ។ យោងតាមវែបសាយ The Conversation ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ដីកាចាប់ខ្លួន...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានផ្តាច់ទំនាក់ទំនងរបស់រដ្ឋាភិបាល របស់លោកជាមួយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីសាលាក្តីនេះបានច្រានចោល ការអំពាវនាវឱ្យបញ្ឈប់ការស៊ើបអង្កេត លើការបង្រ្កាបដ៏បង្ហូរឈាមរបស់អ្នកកាន់តំណែង មុនរបស់លោកលើអ្នកជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Marcos...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីយប់ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសហហុងគ្រីដែល ជាសមាជិក ម្នាក់នៃប្លុកអឺរ៉ុប នោះបានអះអាងហើយថាខ្លួននៅមិនទាន់បានអនុម័តច្បាប់ដើម្បីដំណើរការស្របជាមួយនឹងដីកាតុលាការអន្តរជាតិ ICC ដែលអនុញ្ញាតិឲ្យមាន ការចាប់ខ្លួនលោក Putin ក្នុងប្រទេសរបស់ខ្លួននោះនៅឡើយទេ។ ខណៈដែលរដ្ឋាភិបាលប្រទេសហុងគ្រីមិន ទាន់បានប្រកាសអំពីជំហ ជាផ្លូវការណាមួយចំពោះការសម្រេចចិត្តរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចំពោះបទឧក្រិដ្ឋកម្មសង្គ្រាមរបស់ លោកប្រធានាធិបតីរុស្សី Vladimir Putin នោះរដ្ឋាភិបាលហុងគ្រីក៏មិនទាន់បាន...