Covid-19
សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតជាង៤២០០ករណី
សិង្ហបុរី៖ ប្រទេសសឹង្ហបុរី បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤,២៤៨ ករណី ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១៩២,០៩៩ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មី ៣៧១០ករណីត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៣៦ករណី នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក ហើយពីរករណីត្រូវបាននាំចូល។ ករណីកូវីដ-១៩ សរុបចំនួន ១,៦១៤ ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ...