បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អឺរ៉ុបនឹងអាចប្រឈមមុខទៅនឹង បញ្ហាកង្វះខាតហ្គាសដល់ទៅ ៣០ពាន់លានម៉ែត្រគូប នៅក្នុងអំឡុងពេលរដូវក្តៅដ៏សំខាន់មួយ ដែលស្ថិតនៅក្នុងឆ្នាំ២០២៣។ ការព្រមានដែលបានធ្វើឡើង ដោយទីភ្នាក់ងារថាមពល អន្តរជាតិហៅកាត់ថា IEA បានបន្តទៀតថា៖អឺរ៉ុបចាំបាច់ត្រូវធ្វើការឆ្លើយតបនិងត្រៀមខ្លួន ឲ្យបានឆាប់រហ័សបំផុតដើម្បីបញ្ជៀស ភាពគ្រោះថ្នាក់ដែលបង្កមកពី កង្វះខាតហ្គាសនៅឆ្នាំក្រោយ។ ទោះបីជាបច្ចុប្បន្នស្តុកផ្ទុកហ្គាស របស់សហភាពអឺរ៉ុបជាច្រើន ភាគច្រើនមានទំហំដល់ទៅ ៩៥ភាគរយ ក្តីប៉ុន្តែ IEA...
ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិករបស់ខ្លួននឹងបញ្ចេញស្តុកប្រេងឆៅចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីប្រឈមមុខនឹង ការខ្វះខាតថាមពលសកល ដែលបណ្តាលមកពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមប្រឹក្សាភិបាលនៃ IEA បានបញ្ជាក់ថា វាជាការចេញផ្សាយភាគហ៊ុនដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ IEA នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពពី...