ព័ត៌មានអន្តរជាតិ
ខេត្ត Ishikawa របស់ជប៉ុន ប្រកាសដាក់ក្នុងភាពអាសន្ន ខណៈការបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី បន្ដកើនឡើង
តូក្យូ៖ ខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បានប្រកាសភាពអាសន្នបន្ទាប់ពីគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ដែលបានបណ្តាលឱ្យមនុស្សចំនួន ១២៦នាក់បានស្លាប់នៅក្នុងខេត្តនេះ មកទល់ពេលនេះ ដោយផ្ទះ និងផ្លូវត្រូវបានបំផ្លាញស្ទើទាំងស្រុង។ លោក Hiroshi Hase អភិបាលខេត្ត Ishikawa បានប្រាប់កិច្ចប្រជុំទីស្នាក់ការកណ្តាលឆ្លើយតបគ្រោះមហន្តរាយថា ខេត្តបានប្រកាសភាពអាសន្នក្នុងការឆ្លើយតបទៅនឹងការខូចខាតយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីការរញ្ជួយដី។ ជាពិសេស អភិបាលខេត្តកំពុងជំរុញវិធានការ ដូចជាការបញ្ជូនមន្ត្រីទៅកាន់តំបន់រងគ្រោះខ្លាំងដោយគ្រោះមហន្តរាយ និងការបង្កើនចំនួនបុគ្គលិក...