ព័ត៌មានអន្តរជាតិ
រុស្ស៊ី អះអាងថា កងកម្លាំងរបស់ខ្លួនបាញ់ប្រហារមីស៊ីលត្រូវចំអាកាសយានដ្ឋាន និងបំផ្លាញយន្តហោះរបស់អ៊ុយក្រែនអស់៥គ្រឿង
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋាននៅក្នុងតំបន់ Poltava របស់ប្រទេសអ៊ុយក្រែន ដោយបានបំផ្លាញយន្តហោះចម្បាំងរបស់អ៊ុយក្រែនប្រភេទ Su-27 ចំនួន៥គ្រឿង ។ ក្រសួងបានឲ្យដឹងថា ការវាយប្រហារដោយប្រព័ន្ធមីស៊ីលប្រតិបតិ្តការ Iskander-M បានកំណត់គោលដៅលើកន្លែងចតយន្តហោះនៅឯអាកាសយានដ្ឋាន Myrhorod និងបានបំផ្លាញយន្តហោះចម្បាំង Su-27 ចំនួន៥គ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបង្កការខូចខាតចំនួន២ទៀតដែលកំពុងជួសជុលនៅពេលនោះដែរ ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនបានផ្សាយដូច្នេះ...