តូក្យូ៖ ឯកអគ្គរដ្ឋទូតថ្មីរបស់តៃវ៉ាន់ប្រចាំនៅប្រទេសជប៉ុន បានប្តេជ្ញាថា នឹងរក្សាសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៃកោះ ដែលគ្រប់គ្រងដោយខ្លួនឯង ដោយធ្វើការជាមួយប្រទេសជិតខាងនៅពេលដែលលោកបានកាន់តួនាទីនេះ។ លោក Lee Yi-yang អតីតអនុប្រធានផ្នែកប្រឡងរបស់តៃវ៉ាន់ ដែលមើលការខុសត្រូវកិច្ចការមន្ត្រីរាជការបានមកដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ បន្ទាប់ពីត្រូវបានតែងតាំងឱ្យកាន់តំណែងកាលពីខែមុន ដោយរដ្ឋបាលរបស់ប្រធានាធិបតីលោក លៃ ឈឹងតេ។ លោក Lee តំណាងថ្មីនៃការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា សមាជិកសភាបានថ្លែងកាលពីថ្ងៃសៅរ៍ថា គណបក្សប្រឆាំងដ៏ធំរបស់ប្រទេសជប៉ុន កំពុងពិចារណាដាក់ញត្តិដកនូវទំនុកចិត្តដើម្បីប្រឆាំងនឹងខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក Fumio Kishida ដែលករណីនេះអាចនឹងកើតឡើងនៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្នរហូតដល់ថ្ងៃទី២១ ខែមិថុនានេះ ។ សមាជិកសភាបានថ្លែងថា គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន ចង់បង្ហាញពីការប្រឆាំងរបស់ខ្លួនចំពោះសេចក្តីព្រាងច្បាប់ដែលនឹងធានាបាននូវមូលនិធិដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិ ដែលជាច្បាប់ដែលពួកគេជឿថា នឹងនាំទៅរកការយកពន្ធកាន់តែខ្ពស់ថែមមួយកម្រិតទៀត ។ យ៉ាងណាមិញ សមាជិកគណបក្សមួយចំនួនបានសម្តែងការព្រួយបារម្ភថា...