ព័ត៌មានអន្តរជាតិ
សារព័ត៌មាន៖ ចិនដាក់ពង្រាយនាវាចម្បាំង៦គ្រឿង និងនាវាពិឃាតបំពាក់មីស៊ីល នៅមជ្ឈឹមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល
បរទេស៖ អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ចប់ការបំភាន់ដោយគ្មានមូលដ្ឋាននៃការដាក់ពង្រាយនាវាចម្បាំងចិនទៅកាន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាវាចម្បាំងចិនចំនួន ៦ គ្រឿង រួមទាំងនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ បាននិងកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាចាប់តាំងពីសប្តាហ៍មុន ដែលរួមបញ្ចូលទាំងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់។ ពាក់ព័ន្ធនឹងការចេញផ្សាយនេះ អ្នកនាំពាក្យស្ថានទូតចិនលោក...