ព័ត៌មានអន្តរជាតិ
ជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង LNG ជាមួយអ៊ីតាលី សម្រាប់ភាពអាសន្នចំពេល មានការព្រួយបារម្ភអំពីការផ្គត់ផ្គង់
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីទិញឧស្ម័នធម្មជាតិរាវពីក្រុមហ៊ុនថាមពលអ៊ីតាលី ដ៏សំខាន់មួយក្នុងអំឡុងពេលមានអាសន្ន ខណៈដែលការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ថាមពលបានកើនឡើង កាន់តែខ្លាំងជាមួយនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងអូសបន្លាយ និងជម្លោះកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈឹមបូព៌ា។ ប្រទេសជប៉ុន នឹងអាចទិញ LNG ពីក្រុមហ៊ុនថាមពលយក្ស Eni ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម តាមរយៈអង្គការជប៉ុន ដែលគាំទ្រដោយរដ្ឋាភិបាល សម្រាប់លោហៈ និងសន្តិសុខថាមពល ក្រោមកិច្ចព្រមព្រៀង...