ព័ត៌មានអន្តរជាតិ
ព្យុះទីហ្វុង Doksuri វាយប្រហារភាគខាងជើង នៃប្រទេសហ្វីលីពីន
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ព្យុះទីហ្វុង Doksuri បានវាយលុកខ្លាំង ដោយបានប្រែកក្លាយទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លា ខណៈព្យុះនេះបានបន្តគំរាមកំហែងដល់តំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ។ដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឲ្យដឹងថា នៅចុងបញ្ចប់គេបានប្រទះឃើញព្យុះ Doksuri បោកបក់នៅចម្ងាយប្រហែល៣១០គីឡូម៉ែត្រនៅភាគខាងកើតនៃខេត្ត Cagayan នៅលើកោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ។...