ព័ត៌មានជាតិ
ហេតុអ្វីបានជា «Made in China» មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ?
កាលពីសម័យបុរាណ ប្រជាជនចិនដែលមានអរិយធម៌ដ៏ចំណាស់ និងប៉ិនប្រសប់ខាងសិប្បកម្មបានផលិតនូវសម្ភារៈជាច្រើនដែលមិនត្រឹមតែបំពេញតាមតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយទីផ្សារបរទេស ដើម្បីចែករំលែកផលិតផលរបស់ខ្លួនជាមួយប្រជាជននៃប្រទេសនានាផងដែរ ។ អាស្រ័យហេតុនេះ កាលពីជាង ២០០០ ឆ្នាំមុន «ផ្លូវសូត្រសមុទ្រ»ត្រូវបានបង្កើតឡើងដោយត្រួសត្រាយការធ្វើពាណិជ្ជកម្មតាមផ្លូវទឹករវាងប្រទេសចិននិងបណ្តាប្រទេសនានា ។ ក្រោយមកមិនជាយូរប៉ុន្មាន «ផ្លូវសូត្រ»ដែលជាច្រកពាណិជ្ជកម្មតភ្ជាប់ប្រទេសចិនជាមួយបស្ចិមប្រទេសនិងប្រទេសអារ៉ាប់ក៏ត្រូវបានបង្កើតឡើង ។ ផ្អែកលើផ្លូវសូត្រទាំងពីរនេះ ផលិតផលចិនកាលនោះមានដូចជា ព្រែសូត្រ ស្លឹកតែ គ្រឿងក្រអូបនិងពរ្សឺឡែនជាដើមបានត្រូវពួកឈ្មួញនាំចេញទៅកាន់ប្រទេសអាស៊ី បស្ចិមប្រទេសនិងប្រទេសអារ៉ាប់ ហើយមន្ត្រីសំខាន់ៗរបស់ចិនក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេស...