ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ចូលពេទ្យសង្គ្រោះបន្ទាន់ ក្រោយមានអាការៈក្អកធ្ងន់ធ្ងរ
កូឡាឡាំពួរ៖ យោងតាមការិយាល័យរបស់លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា លោក Mahathir ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ យោងតាមអ្នកនាំពាក្យការិយាល័យរបស់គាត់បានឱ្យដឹងថា លោក Mahathir ដែលមានវ័យ៩៩ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែមានអាការៈក្អកធ្ងន់ធ្ងរ ហើយឈានដល់ថ្នាក់បញ្ជូនទៅកាន់វិទ្យាស្ថានជាតិបេះដូងផងដែរ ដើម្បីពិនិត្យពីអាការៈរោគកាលពីថ្ងៃចន្ទ ។ លោកអតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានគេដឹងថា ធ្លាប់បានចូលមន្ទីរពេទ្យជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយរូបគាត់ប្រឈមមុខនឹងបញ្ហាបេះដូង...