សុខភាព
តើការពិនិត្យសុខភាព ជារឿងចាំបាច់ ដែរឬទេ? ចំនុចមួយចំនួន ដែលអ្នកគួរដឹង
តើអ្នកធ្លាប់គិតចង់ ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្ត ក្នុងពេលតែមួយទេ? ជាការពិតណាស់មនុស្សភាគច្រើន តែងតែទៅជួបជាមួយវេជ្ជបណ្ឌិត ក្រោយពេលដែលពួកគាត់ ចាប់ផ្ដើមឈឺ ឬមានរោគសញ្ញាធ្ងន់ធ្ងរ រួចទៅហើយ។ ជាទូទៅ មនុស្សតែងតែស្វែងរក នូវដំបូន្មានវេជ្ជសាស្រ្ត បរិភោគរបបអាហារ ដែលមានគុណភាព និងអនុវត្តនូវលំហាត់ប្រាណ ឲ្យបានទៀងទាត់ ដើម្បីទទួលបានសុខភាពល្អ។ បើទោះជាយ៉ាងណាក្ដី សកម្មភាពទាំងអស់នេះ មិនគ្រប់គ្រាន់ ក្នុងការការពារខ្លួន...