ព័ត៌មានអន្តរជាតិ
នាយកប្រតិបត្តិក្រុមហ៊ុន Mercedes ជំរុញឱ្យអឺរ៉ុប ពន្យារពេលពន្ធលើរថយន្ត EV របស់ចិន
ប៊ែរឡាំងៈ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បានអះអាងជាថ្មីម្តងទៀតការប្រឆាំងរបស់ខ្លួន ចំពោះការដំឡើងពន្ធរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន (EVs) ដោយជំរុញឱ្យមានការពន្យារពេល ក្នុងការអនុវត្តវិធានការដ៏ចម្រូងចម្រាសទាំងនេះ ដើម្បីចៀសវាងការប៉ះពាល់ ដល់ផលប្រយោជន៍របស់ប្រទេសភាគីទាំងពីរ។ នាយកប្រតិបត្តិក្រុមហ៊ុន Mercedes-Benz លោក Ola Kaellenius បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild កាលពីថ្ងៃចន្ទថា “យើងត្រូវការពាណិជ្ជកម្មសេរីបន្ថែមទៀត មិនមែនជាឧបសគ្គបន្ថែមទេ” ។ ...