ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាចិន បង្ហាញពីការផលិត Microchip ថ្មីចំពេលមានជម្លោះ ជាមួយលោកខាងលិច
ប៉េកាំង៖ នៅពេលដែលការប្រកួតប្រជែងជាមួយប្រទេសចិន ក្លាយជាការផ្តោតជាយុទ្ធសាស្ត្រចម្បង នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ទីក្រុងវ៉ាស៊ីនតោន បានសម្លឹងមើលការកាត់ផ្តាច់ទីក្រុងប៉េកាំង ពីការចូលទៅកាន់បច្ចេកវិទ្យាកំពូលរបស់ពិភពលោក ដោយបង្ខំឱ្យអ្នករៀបចំផែនការរបស់ចិន ចាប់ផ្តើមដំណើរការដ៏លំបាកក្នុងការជំរុញទីផ្សារផលិតកម្មបច្ចេកវិទ្យាខ្ពស់ ដែលផលិតនៅក្នុងស្រុក ជាពិសេសនៅក្នុង semiconductor កម្រិតខ្ពស់ ។ យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ក្រុមហ៊ុន SMEE បានផលិតម៉ាស៊ីន lithography ជម្រៅ ២៨ណាម៉ូម៉ែត្រ អ៊ុលត្រាវីយូឡេ...