ព័ត៌មានអន្តរជាតិ
ពលរដ្ឋគុយបា រាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្មដ៏កម្រ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Miguel Diaz-Canel
បរទេស៖ ប្រជាជនគុយបារាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ាដ៏កម្រមួយ កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្ត ដោយដើរដង្ហែតាមទីក្រុង ដោយនាំគ្នាស្រែកថា “ ទម្លាក់របបផ្តាច់ការ” និង“ យើងចង់បានសេរីភាព” ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការតវ៉ានៅ San Antonio...