ព័ត៌មានអន្តរជាតិ
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ត្រៀមជួបក្រុមមន្ត្រីរបស់រុស្សី ក្នុងពេលឆាប់ៗនេះ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បានប្រកាសថា លោកនឹងធ្វើការទំនាក់ទំនងជាមួយ សមភាគីរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីច្រកចេញដ៏មានសក្តានុពល ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន។ មន្ត្រីរូបនេះបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានយល់ព្រមចំពោះសំណើរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន។ នៅក្នុងសន្និសីទកាសែតជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុង...