ព័ត៌មានអន្តរជាតិ
Moderna ចាប់ផ្តើមធ្វើការសិក្សាពី វ៉ាក់សាំងកូវីដសម្រាប់កុមារ
បរទេស៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ល្បី Moderna Inc បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានចាប់ផ្តើមធ្វើការសាកល្បង តំណាក់កាលពាក់កណ្តាល រហូតដល់តំណាក់កាល ចុងក្រោយនៃវ៉ាក់សាំង mRNA-1273 ហើយដែលនឹងអាច ប្រើប្រាស់សម្រាប់កុមារ គិតចាប់ពីអាយុ ៦ខែទៅដល់ ១២ឆ្នាំ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការធ្វើតេស្តនឹងត្រូវធ្វើឡើងដើម្បីពិនិត្យ និងវាស់វែងអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាចំពោះកុមារ ក្នុងក្រុមអាយុខាងលើនេះ ជាមួយនឹងវ៉ាក់សាំងក្នុងម្នាក់ចំនួន២ ដូសហើយមានរយៈពេលបន្តបន្ទាប់គ្នា...