ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និងកាតាជួបពិភាក្សាគ្នា ដើម្បីជំរុញចំណងទំនាក់ទំនង
បរទេស៖ទីភ្នាក់ងារច៊នស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al Sudani បានជួបជាមួយនឹងសមភាគីកាតាលោក Emir Sheikh Tamim bin Hamad Al Thani ដើម្បីពិភាក្សាទៅលើលទ្ធភាពក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី។ ប្រភពដដែលបានបន្តទៀតថាមេដឹកនាំទាំងពីរបាន ចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំដែលធ្វើឡើងនៅ ក្នុងរដ្ឋធានីបាដាដហើយអំឡុងពេលនោះ ពួកគេបានពិភាក្សាគ្នាទៅលើបញ្ហាថាមពលការ ដឹកជញ្ជូនការវិនិយោគនិងក៏ដូចជាបញ្ហាសន្តិសុខនិងកិច្ចសហ ប្រតិបត្តិការផ្តល់ព័ត៌មានរវាងគ្នាផងដែរ។ គួរឲ្យដឹងដែរថាភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើន ក្នុងនោះមានមួយស្តីពីការកសាងក្រុមហ៊ុនប្រេងរួមគ្នា...