ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថាន អំពាវនាវឲ្យមានការទទួលស្គាល់ជាផ្លូវការ នូវរដ្ឋបាលតាលីបង់
បរទេស៖ នាយរដ្ឋមន្ត្រីស្តីទីរបស់ប្រទេសអាហ្វហ្គានីស្ថាន លោក Mullah Hasan Akhund នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរជាតិនានា ទទួលស្គាល់ជាផ្លូវការនូវរដ្ឋបាលពួកតាលីបង់របស់ប្រទេស ដោយនិយាយនៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងកាប៊ុលថា គ្រប់លក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ។ នៅក្នុងការបង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈដ៏ធំដំបូងរបស់លោក គិតចាប់តាំងពីលោកបានបន្តកាន់តំណែងនៅក្នុងខែកញ្ញាមកនោះ លោក Mullah Hasan Akhund បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំស្នើដល់រដ្ឋាភិបាលទាំងអស់ ជាពិសេសនោះគឺបណ្ដាប្រទេសឥស្លាមថា ពួកគេគួរតែចាប់ផ្តើមទទួលស្គាល់”។...