ព័ត៌មានអន្តរជាតិ
រដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ស្នើសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ
បរទេស៖ ផែនការដែលជំរុញដោយរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងការសង់ជញ្ជាំងនៅតាមព្រំដែនជាមួយខេត្ត Narathiwat របស់ប្រទេសថៃ បានជួបនឹងភាពរអាក់រអួល ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី មិនបានបង្ហាញពីការសាទរចំពោះរឿងនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី Saifuddin Nasution Ismail បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា...