ព័ត៌មានអន្តរជាតិ
ប៉ូឡូញ នឹងអនុញ្ញាតិឲ្យលោក Natanyahu បំពេញទស្សនកិច្ចនៅក្នុងតំបន់ Aushwitz
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលប៉ូឡូញនឹងអនុញ្ញាតឱ្យលោក Benjamin Netanyahu ចូលរួមក្នុងពិធីរំលឹកមួយនៅឯអតីតជំរុំប្រមូលផ្តុំ Auschwitz-Birkenau នៅចុងខែនេះ បើទោះបីជាកំពុងត្រូវបានដាក់សំពាធ ទៅដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះក៏ដោយ។ តុលាការICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់លោក Yoav Gallant កាលពីខែវិច្ឆិកា ដោយចោទប្រកាន់មន្ត្រីទាំងពីរពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។...