ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិក នឹងបោះឆ្នោតសម្រេចលើគោលនយោបាយផ្នែកយោធា និងការផ្តល់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានទឹកប្រាក់ដល់ទៅ១០ពាន់លានដុល្លារ
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា សភាសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា បានចាប់ផ្តើមបោះឆ្នោតភ្លាមៗកាលពីថ្ងៃពុធ លើច្បាប់ស្តីពីគោលនយោបាយយោធាដ៏ធំមួយ រួមទាំងការអនុញ្ញាតឱ្យមានជំនួយសន្តិសុខរហូតដល់១០ពាន់លានដុល្លារអាមេរិក និងការទិញសព្វាវុធលឿនរហ័សសម្រាប់កោះតៃវ៉ាន់ ខណៈដែលប្រទេសចិន បានដាក់សម្ពាធលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ។ កំណែសម្របសម្រួលនៃច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ ឬហៅកាត់ថា NDAA មិនបូករួមបញ្ចូលទាំងបទប្បញ្ញត្តិដ៏ចម្រូងចម្រាសមួយចំនួនរបស់សមាជិកសភាកោះតៃវ៉ាន់ដែលបានស្នើឡើងកាលពីដើមឆ្នាំនេះ រួមទាំងការដាក់ទណ្ឌកម្មនៅក្នុងករណីនៃ...