ព័ត៌មានអន្តរជាតិ
លោក Biden បានទាក់ទងផ្ទាល់ទៅលោក Zelensky ជុំវិញបញ្ហាវាយលុកនៅ Kursk
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងជាមួយទីក្រុងគៀវអំពីការលុកលុយដែលកំពុងបន្តរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ កាលពីសប្តាហ៍មុន អ៊ុយក្រែនបានបញ្ជូនទាហានជាច្រើនពាន់នាក់ឆ្លងកាត់ព្រំដែនរុស្ស៊ី ដើម្បីដណ្តើមយកភូមិរាប់សិប និងតម្រង់គោលដៅជនស៊ីវិលដោយមិនរើសមុខនោះឡើយនៅក្នុងតំបន់នេះ។ លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា ៖ខ្ញុំបាននិយាយជាមួយបុគ្គលិករបស់ខ្ញុំជាទៀងទាត់ ប្រហែលជារៀងរាល់៤ឬ ៥ម៉ោងសម្រាប់រយៈពេល៦ឬ៨ថ្ងៃចុងក្រោយហើយវាកំពុងបង្កើតភាពលំបាកពិតប្រាកដប្រជាសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ គាត់បន្ថែមដែរថា៖ហើយយើងបានទាក់ទងគ្នាដោយផ្ទាល់...