ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Nvidia នឹងផ្គត់ផ្គង់បន្ទះឈីប សម្រាប់ការអភិវឌ្ឍន៍រថយន្ត ស្វ័យប្រវត្ដិរបស់ក្រុមហ៊ុន តូយ៉ូតា
តូក្យូ៖ ក្រុមហ៊ុន Nvidia Corp. បានឲ្យដឹងថា ខ្លួននឹងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកទំនើប (បន្ទះឈីប) របស់ខ្លួនដល់ក្រុមហ៊ុន Toyota Motor Corp. ដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុន អភិវឌ្ឍបច្ចេកវិទ្យាទាក់ទងនឹងយានយន្តស្វ័យប្រវត្តិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន។ ទន្ទឹមនឹងឧបករណ៍ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ប្រើប្រាស់ក្នុងរថយន្តគ្មានអ្នកបើកបរ ក្រុមហ៊ុនបន្ទះឈីបយក្សដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានឲ្យដឹងថា ខ្លួននឹងផ្តល់ជូនក្រុមហ៊ុនតូយ៉ូតាផងដែរនូវកម្មវិធីរបស់ខ្លួន ដែលអាចគ្រប់គ្រងយានជំនិះបែបនេះបាន។...