សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនបានរកឃើញករណីដំបូងនៃវីរុសក្លាយពូជថ្មីឈ្មោះថា Omicron កាលពីថ្ងៃពុធចំនួន៥ករណី ។ ក្រុមមន្ត្រីបាននិយាយដូច្នេះ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានកើនឡើងលើសពី៥.០០០នាក់ ជាលើកដំបូង ហើយបានធ្វើឲ្យមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងដែលអ្នកជំងឺមានរោគសញ្ញាជាច្រើនលេចឡើង ។ ទីភ្នាក់ងារត្រួតពិនិត្យជំងឺកូរ៉េ និងបង្ការោគ...
ហូឡង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា មេរោគបំប្លែងខ្លួនថ្មី Omicron ត្រូវបានរកឃើញ នៅក្នុងខ្លួនមនុស្ស ១៣នាក់ ដែលបានមកដល់រដ្ឋធានី Amsterdam របស់ប្រទេសហូឡង់ តាមជើងហោះហើរពីរ ពីអាហ្វ្រិកខាងត្បូង។ ពួកគេស្ថិតក្នុងចំណោម អ្នកដំណើរចំនួន ៦១នាក់ ដែលបានធ្វើតេស្តវិជ្ជមាន ចំពោះមេរោគឆ្លងថ្មីនេះ ។...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លង ប្រហែលជាកំពុងចរាចរនៅក្នុងប្រទេសបារាំងរួចហើយ រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងរឹតបន្តឹងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាល ។ វីរុស Omicron មានសក្តានុពលឆ្លងច្រើនជាងវីរុសបំប្លែងខ្លួនមុនៗ ទោះបីអ្នកជំនាញមិនទាន់ដឹង ថាតើ វានឹងធ្វើឱ្យជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាង...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា រដ្ឋរបស់ប្រទេសអូស្ត្រាលី មានរដ្ឋ New South Wales (NSW) និងវីកតូរីយ៉ា ដែលជារដ្ឋកំពង់ផែដ៏ធំចំនួន២ដែលបានណែនាំឲ្យតម្រូវដាក់ដាច់ដោយឡែកក្នុង រយៈពេល៧២ម៉ោងសម្រាប់ការមកដល់របស់អន្តរជាតិ ខណៈក្រុមអាជ្ញាធរសុខាភិបាលប្រកាសបន្ទាន់ពីវីរុសបំប្លែងខ្លួនថ្មី Omicron ដែលមកដល់ពីបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ។ ក្រុមអាជ្ញាធររដ្ឋ NSW បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា មាន២ករណីក្នុងចំណោមអ្នកមកដល់ដែលមកពីបណ្តា...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា វីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានរកឃើញនៅអាហ្រ្វិកខាងត្បូង គឺជា “ការប្រែប្រួលនៃក្តីបារម្ភ” ដែលអាចចម្លងបានយ៉ាងខ្លាំង ហើយបានដាក់ឈ្មោះវាថា “Omicron” ។ ការលេចចេញនូវទម្រង់ថ្មី B.1.1.529 ដែលបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃពុធ បានធ្វើឱ្យអាជ្ញាធរជុំវិញពិភពលោកមានប្រតិកម្មជាមួយនឹងការជូនដំណឹង និងនាំឱ្យពួកគេរឹតបន្តឹងការធ្វើដំណើរយ៉ាងឆាប់រហ័ស។ ក្រុមប្រឹក្សាយោបល់នៃទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានថា ការប្រែប្រួលនេះមាន “ការផ្លាស់ប្តូរមួយចំនួនធំ...