ព័ត៌មានអន្តរជាតិ
សាកសពបុរសដែលស្លាប់ ក្បែរផ្ទះលោក Obama គឺជាចុងភៅប្រចាំគ្រួសារអតីត ប្រធានាធិបតីរូបនេះ
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះក្រុមប៉ូលីសបាន ប្រកាសហើយថាសាកសពបុរសម្នាក់ដែលត្រូវបានគេប្រទះឃើញអណ្តែតចេញពីក្នុងទឹកខាងក្រៅនិងក្បែរទៅនឹងលំនៅ ដ្ឋានដែលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama កំពុងរស់នៅបច្ចុប្បន្ននោះគឺជាចុងភៅប្រចាំគ្រួសាររបស់លោក Obama តែម្តង។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាបុរសជនជាតិស្បែកខ្មៅអាហ្វ្រិកកាត់អាមេរិក ដែលបានស្លាប់នោះមានឈ្មោះថា Tafari Campbell មានវ័យ៤៣ឆ្នាំ ហើយត្រូវបានប៉ូលីសអះអាងថាបានស្លាប់ដោយសារ លង់ទឹកក្រោយលេងកីឡាលើកទឹកកំសាន្តប្រភេទ paddleboarding។ ក្រោយទទួលបានដំណឹងនេះភរិយាលោក Obama និងលោក Obama...