អត្ថបទស្រាវជ្រាវ (scholar)
សហគមន៍ជោគវាសនា រួមនៃមនុស្សជាតិ លេខកូដសម្ងាត់នៃសន្តិភាព និងការអភិវឌ្ឍ
ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព នោះយើងត្រូវការពិនិត្យមើលឡើងវិញពីប្រវត្តិសាស្រ្តមនុស្សជាតិដែលបានកត់ត្រាពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ នៅទ្វីបអាស៊ី វត្តមានរបស់ប្រទេសជប៉ុនបានចូលរួមក្នុងការបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់តាមរយៈការបង្កើតដែនអាណានិគមលើទ្វីបអាស៊ីដែលរួមមានប្រទេសចិន និងប្រទេសហ្វីលីពីនផងដែរ។ សព្វថ្ងៃនេះ «សន្តិភាព និង ការអភិវឌ្ឍ» បានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាមគឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងរួមគ្នាដើម្បីសន្តិភាព។ ប្រទេសចិនតែងតែប្តេជ្ញាចំពោះការថែរក្សាសន្តិភាពនិងការអភិវឌ្ឍតាមរយៈហ្សែនរបស់ប្រជាជាតិចិនដែលមានអរិយធម៌របស់ខ្លួនជាង៥០០០ឆ្នាំ។ ប្រជាជនចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមលោកទាំង២លើកប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុនដូចមានចែងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល...