ព័ត៌មានអន្តរជាតិ
មន្ទីរប៉ង់តាហ្គោន និយាយថា ចិន គឺជាមូលហេតុអទិភាពក្នុងការការអភិវឌ្ឍវិស័យ ការពារជាតិ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មន្ត្រីកំពូលនៃមន្ទីរបញ្ចកោណលោក Pete Hegseth បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានបំណងផ្តោតលើអាទិភាពយោធារបស់ខ្លួន ដើម្បីប្រឈមមុខនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងការពារមាតុភូមិ។ ថ្លែងនៅឯការប្រមូលផ្តុំការពារជាតិនៅទីក្រុងប្រ៊ុសែលនៃអង្គការណាតូ និងប្រទេសមិនមែនណាតូដែលគាំទ្រអ៊ុយក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះដែលទើបតែងតាំងថ្មីបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់ដោយទីក្រុងវ៉ាស៊ីនតោន និងបានជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបនាំមុខក្នុងសន្តិសុខរបស់ខ្លួន។ លោក Hegseth បានសង្កត់ធ្ងន់ថា៖ភាពជាក់ស្តែងជាយុទ្ធសាស្ត្រ តម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនផ្តោតលើការធានាព្រំដែនរបស់ខ្លួន និងប្រឆាំងនឹងការគំរាមកំហែងពីទីក្រុងប៉េកាំងផងដែរ។ លោកបានមានប្រសាសន៍ថា៖សហរដ្ឋអាមេរិកប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ចំពោះមាតុភូមិរបស់យើង ដោយសង្កត់ធ្ងន់ថាយើងត្រូវតែធ្វើបែបនេះហើយយើងនឹងផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខនៃព្រំដែនរបស់យើងផងដែរ។ លោក Hegseth...