ព័ត៌មានអន្តរជាតិ
ស្លាប់៥នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូច១គ្រឿងនៅក្រុងញ៉ូវយ៉ក
ញ៉ូវយ៉ក៖ កាលពីរសៀលថ្ងៃអាទិត្យមានមនុស្សចំនួន៥នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះធុនតូច នៅក្រុងញ៉ូវយ៉ក ។ ក្រសួងអាកាសចរណ៍សហព័ន្ធអាមេរិក ហៅកាត់ថា (FAA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះម៉ាស៊ីនតែមួយ Piper PA-46 បានធ្លាក់នៅម៉ោងប្រហែល២រសៀលម៉ោងនៅក្នុងស្រុក ត្រូវនឹងម៉ោង១៨និង០០នាទីម៉ោងសកលនៅជិត Sidney នៃទីក្រុងញ៉ូវយ៉ក ដែលមានចម្ងាយប្រហែល ២៤០គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុងញ៉ូវយ៉ក ។ អ្នកឆ្លើយតបដំបូងមិនបានរកឃើញអ្នកនៅរស់រានមានជីវិតនោះទេបន្ទាប់ពីការស្វែងរកអស់ជាច្រើនម៉ោងនៅក្នុងវាលដែលឃើញមានកម្ទេចកម្ទីដ៏ច្រើននៅក្នុងតំបន់ព្រៃ ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន...