បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានសម្រេចរួមគ្នានៅ ក្នុងទីក្រុងប៉េកាំងថាប្រទេសទាំងពីរ នឹងបន្តកិច្ចពិភាក្សាគ្នាក្នុងគ្រាដែលភាពតានតឹងរវាងគ្នាកំពុងកើត ឡើងដោយសារបញ្ហាកតៃវ៉ាន់ផងនិងបញ្ហាផ្សេងៗគ្នា។ យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News នៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយកិច្ចប្រជុំកំពូលនាទីក្រុងប៉េកាំងរួចរាល់ហើយនោះលោករដ្ឋមន្ត្រិការបរទេសចិន Qin Gang ក៏ត្រូវបានរដ្ឋាភិបាលអាមេរិកអញ្ជើញឲ្យបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោនវិញផងដែរដើម្បីបន្តការពិភាក្សាគ្នាសាជាថ្មី។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក៖លោកBlinken បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាទំនាក់ទំនងយ៉ាងបើកចំហនៅគ្រប់បញ្ហាជាមួយគ្នាដើម្បីកាត់បន្ថយហានិភ័យនិងការសម្រេចចិត្តខុស ហើយបានយល់ព្រមជាមួយនឹងលោក Qin...
អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរបស់អ្នកសារព័ត៌មាន ស្តីពីលោក Qin Gang សមាជិកក្រុមប្រឹក្សាកិច្ចការ រដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានិងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅឥណ្ឌា លោកស្រី MaoNing អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា លោក QinGang សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួង ការបរទេសចិន អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា...