ព័ត៌មានអន្តរជាតិ
ចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ ក្រុមហ៊ុនចិន
បរទេស៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា ខ្លួននឹងចាត់វិធានការដ៏ចាំបាច់នានា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅលើក្រុមហ៊ុនចិនចំនួន៥ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RADIO PAKISTAN នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។ នៅក្នុងសន្និសីទកាសែតតាមប្រក្រតីមួយ ដែលប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់មកលើក្រុមហ៊ុនរបស់ចិន។ គួរបញ្ជាក់ថា...