ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ៖ អ៊ីរ៉ង់មិនប្រាកដថាមិន កំពុងធ្វើសកម្មភាព នុយក្លេអ៊ែនោះទេ
បរទេស៖នៅមុនពេលប៉ុន្មានថ្ងៃទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នឹងជួបធ្វើការចរចាគ្នា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង ធ្វើឡើងក្នុងសម័យលោក អូបាម៉ានោះ ប្រធានទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែអន្តរជាតិ បាននិយាយថា ការខ្វះសហប្រតិបត្តិការរបស់អ៊ីរ៉ង់ ក្នុងពេលប៉ុន្មានខែកន្លងទៅ រារាំងធ្វើឲ្យលោកមិនអាចធ្វើ ការធានាចំពោះសាធារណៈបានថា ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ នឹងមិនកំពុងតែផលិតអាវុធនុយក្លេអ៊ែនោះទេ។ ថ្លែងនៅក្នុងទីក្រុងវីយែននាថ្ងៃចន្ទ មុនកិច្ចប្រជុំទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិនោះ លោក Rafael Marino Grossi...