ព័ត៌មានអន្តរជាតិ
IAEA និង Rosatom ពិភាក្សាគ្នាលើបញ្ហាសុវត្ថិភាព នៅរោងចក្រនុយក្លេអ៊ែរនៅ Zaporizhzhia
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារអាតូមិក របស់ប្រទេសរុស្សីលោក Alexey Likhachev បានពិភាក្សាគ្នាដោយផ្ទាល់ ជាមួយនឹងប្រធានទីភ្នាក់ងារអាតូមិកអន្តរជាតិ Rafael Grossi នៅក្នុងប្រទេសរុស្សីអំពីប្រធានបទ មួយចំនួនជាពិសេសបញ្ហាសុវត្ថិភាព នៅរោងចក្រនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបញ្ជាក់ថា ប្រធានបទដ៏សំខាន់ដែលបានធ្វើនោះ គឺផ្តោតសំខាន់ទៅលើបញ្ហាស្ថានភាពសុវត្ថិភាព បច្ចុប្បន្នរបស់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia nuclear power plant...