ព័ត៌មានអន្តរជាតិ
ភាគីជម្លោះនៅស៊ូដង់ ប្រកាសបទឈប់បាញ់រយៈពេល ៧២ម៉ោង
បរទេស៖ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស ដែលជាគូប្រជែង (RSF) បានយល់ព្រមលើ បទឈប់បាញ់រយៈពេល ៧២ម៉ោង ដែលចាប់ផ្តើមពីថ្ងៃអង្គារ។ ព័ត៌មាននេះកើតឡើងបន្ទាប់ពីការបរាជ័យក្នុងការឈានដល់បទឈប់បាញ់រយៈពេល ២៤ ម៉ោងកាលពីសប្តាហ៍មុន ចំពេលមានជម្លោះប្រដាប់អាវុធដ៏ហឹង្សារវាងក្រុមទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា RSF បាននិយាយនៅក្នុង...