ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ត្រូវអ្នកដាក់ញត្តិល្បីឈ្មោះម្នាក់ ប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោត
បរទេស៖ អ្នកដាក់ញត្តិល្បីឈ្មោះ Ruangkrai Leekitwattana បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតសិទ្ធិរបស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសួរអំពីកាលបរិច្ឆេទនៃការលាលែងពីតំណែង របស់លោកស្រីជាមួយក្រុមហ៊ុនចំនួន២១ នៅក្នុងអាណាចក្រអាជីវកម្មរបស់គ្រួសារ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Ruangkrai បាននិយាយនៅថ្ងៃពុធថា លោកបានបញ្ជូនញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត...