ព័ត៌មានអន្តរជាតិ
លោក Sébastien Lecornu ក្លាយជានាយករដ្ឋមន្រ្តីទី៥ របស់បារាំង បន្ទាប់ពីលោក François Bayrou ត្រូវសភាបោះឆ្នោតដកសេចក្តីទុកចិត្ត
បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងលោក Sébastien Lecornu កាលពីថ្ងៃពុធបានសន្យាថានឹងគិតគូឱ្យបានស៊ីជម្រៅជាមួយនឹងអតីតកាលនៅពេលដែលគាត់បានចូលកាន់តំណែងពីលោក François Bayrou ដែលបានលាលែងពីតំណែងបន្ទាប់ពីចាញ់ការបោះឆ្នោតទំនុកចិត្តនៅក្នុងសភា។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ថា ថ្លែងនៅក្នុងពិធីប្រគល់តំណែងនេះ លោក Lecornu បានសន្យាថានឹងស្វែងរកវិធី “ច្នៃប្រឌិតបន្ថែមទៀត” ដើម្បីធ្វើការជាមួយបណ្តាគណបក្សប្រឆាំង នៅពេលដែលគាត់ប្រមូលផ្តុំគណៈរដ្ឋមន្ត្រីក្នុងគោលបំណងដើម្បីបញ្ចប់វិបត្តិនយោបាយដ៏អាក្រក់របស់ប្រទេសបារាំង។ លោកបាននិយាយថា “យើងនឹងទៅដល់ទីនោះ”...