បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស Sergey Lavrov បានលើកឡើងថា ប្រទេសស្វីសលែងជាប្រទេសអព្យាក្រឹត ហើយនិងថែមទាំងបានបន្តយុទ្ធសាស្ត្រសន្តិសុខជាតិប្រឆាំងរុស្ស៊ីដោយបើកចំហទៀតផង។ អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូរូបនេះបានថ្លែងបែបនេះក្នុងពេលដែលលោកកំពុងចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉កជាមួយសមភាគីស្វីសគឺលោក Ignazio Cassis ដែលបានស្នើឱ្យធ្វើជាអ្នកសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ រុស្ស៊ីបានទទូចម្តងហើយម្តងទៀតថាខ្លួននៅតែបើកចំហសម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន ដរាបណាផលប្រយោជន៍ជាតិរបស់ខ្លួនត្រូវបានពិចារណា ហើយក្រុងកៀវទទួលស្គាល់ ការពិតថ្មីនៅលើដីហើយទីក្រុងមូស្គូទទូចឱ្យទីក្រុងគៀវទទួលស្គាល់តំបន់ចំនួនបួនដែលបានចូលរួមជាមួយប្រទេសរុស្ស៊ីបន្ទាប់ពីការបោះឆ្នោតប្រជាមតិជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២២ ។ យ៉ាងណាក៏ដោយ ក្រុងគៀវ មានការស្ទាក់ស្ទើរក្នុងការចូលរួមកិច្ចចរចាសន្តិភាព...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតការគំរាមកំហែងអត្ថិភាព ចំពោះទីក្រុងមូស្គូ ដោយការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន និងបានចូលទៅក្នុងសង្រ្គាមពាក្យសម្ដី ជាមួយមេដឹកនាំលោកខាងលិច នៅឯកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ នៅប្រទេសប៉ូឡូញ។ លោកក៏បានព្រមានអំពីហានិភ័យដ៏ធំ នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក...