ដាកា៖ តុលាការនៅក្នុងប្រទេសបង់ក្លាដេស បានបើកការស៊ើបអង្កេតរឿងឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញ លោកស្រី Sheikh Hasina និងឥស្សរជនកំពូលចំនួន៦រូបទៀត នៅក្នុងរដ្ឋបាលរបស់លោកស្រី នៅថ្ងៃអង្គារនេះ ជុំវិញការបាញ់សម្លាប់របស់ប៉ូលិសម្នាក់ ក្នុងអំឡុងពេលមានភាពចលាចល បង្កដោយជនស៊ីវិលកាលពីខែមុន ។ លោកស្រី Hasina វ័យ៧៦ឆ្នាំបានភៀសខ្លួន ដោយឧទ្ធម្ភាគចក្រទៅកាន់ប្រទេសជិតខាង នៃប្រទេសឥណ្ឌាកាលពីមួយសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានស្នាក់នៅ ខណៈដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា យ៉ាងកកកុញនៅតាមដងផ្លូវនាទីក្រុងដាកា...
បរទេស៖ ឥណ្ឌាគឺជាអ្នកគាំទ្រអន្តរជាតិ ដ៏គួរឱ្យទុកចិត្តបំផុតរបស់លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តីរបស់ ប្រទេសបង់ក្លាដែសអស់រយៈពេល ជាច្រើនទសវត្សរ៍ ដោយឥណ្ឌាបានផ្តល់ការជ្រកកោន ឱ្យលោកស្រីក្នុងនាមជាអ្នកនិរទេសខ្លួន និងគាំទ្ររដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina ជាយូរមកហើយ បន្ទាប់ពីប្រជាជនបង់ក្លាដែសចាប់ផ្តើម ប្រឆាំងនឹងអំពើឃោរឃៅរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន FINANCIAL TIMES ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤...