ព័ត៌មានអន្តរជាតិ
លោកស្រី Shen Yiqin អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ស្តីពីការធ្វើសមាហរណកម្មការអភិវឌ្ឍ នៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ព្រមទាំងថ្លែងសុន្ទរកថា
ព្រឹត្តិការណ៍ស្តីពី «ការធ្វើសមាហរណកម្មការអភិវឌ្ឍ នៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ៖ ”បងប្អូនស្រ្តីពួតដៃគ្នាដើម្បីកសាង មហាគ្រួសារតំបន់ ឈូងសមុទ្រ”ឆ្នាំ២០២៤» បានបើកធ្វើនៅតំបន់ម៉ាកាវ។ លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជាប្រធានសហភាពស្រ្តី ទូទាំងប្រទេសចិនបានអញ្ជើញ ចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថា។ លោកស្រីបានថ្លែងថា ស្ត្រីមានតួនាទីមិនអាចជំនួស បានក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» និងការកសាងមហាតំបន់ ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ។ សង្ឃឹមថា ស្ត្រីក្នុងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវចាត់ទុកអនុសាសន៍...