ព័ត៌មានអន្តរជាតិ
ការចំណាយលើវិស័យយោធា របស់ពិភពលោក ឡើងដល់កម្រិតខ្ពស់ បំផុតរហូតដល់ ២,២៤ ទ្រីលានដុល្លារ
បរទេស៖ ការចំណាយលើវិស័យយោធាពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២,២៤ ពាន់ពាន់លានដុល្លារក្នុង ឆ្នាំ២០២២ ខណៈដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យមានការកើន ឡើងយ៉ាងខ្លាំងនៃការចំណាយ យោធានៅទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមក្រុមអ្នកគិតផ្នែកការពារជាតិឈានមុខគេ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងនៅថ្ងៃចន្ទនេះ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការចំណាយលើវិស័យ យោធាពិភពលោកថា ការចំណាយសកលបានកើនឡើងក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។ មានការកើនឡើង ១៣ភាគរយនៅអឺរ៉ុប...