ព័ត៌មានអន្តរជាតិ
ជប៉ុន-អាមេរិក នឹងរួមគ្នាបង្កើតឧបករណ៍ ស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងរួមគ្នាបង្កើតមីស៊ីលប្រភេទថ្មី ដើម្បីស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេង ដែលកំពុងត្រូវបានអភិវឌ្ឍដោយប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម។ យោងតាមប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើផែនការក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេនៅឯជំរុំ Camp David ក្បែរទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រ។...