ព័ត៌មានអន្តរជាតិ
នាយកប្រតិបត្តិ SoftBank ប្តេជ្ញាវិនិយោគ ១០០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក
តូក្យូ៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group Corp លោក Masayoshi Son បានឲ្យដឹងថា ស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន បានប្តេជ្ញាចិត្តក្នុងការវិនិយោគក្នុងទឹកប្រាក់ ១០០ពាន់លានដុល្លារ នៅក្នុងគម្រោងរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនផ្សេងទៀតក្នុងរយៈពេល ៤ឆ្នាំខាងមុខ។ លោក...