ព័ត៌មានអន្តរជាតិ
បាតុករក្រុមស្តាំនិយមអង់គ្លេសឈានទៅ ដល់ការបង្កហិង្សាដាក់គ្នានៅ ទូទាំងចក្រភពអង់គ្លេស
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បាតុករក្រុមខាងស្តាំនិយមអង់គ្លេសគិតត្រឹមចុងសប្តាហ៍នេះបានប្រែក្លាយជាហិង្សានៅទូទាំងប្រទេស ខណៈក្រុមបាតុករបានធ្វើការតវ៉ាសប្រឆាំងនឹងច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ទាំងនោះបានប៉ះទង្គិចជាមួយប៉ូលិសជុំវិញការសម្លាប់កុមារបីនាក់ដោយក្មេងជំទង់ជនជាតិអាហ្វ្រិកម្នាក់កាលពីដើមសប្តាហ៍នេះ។ គេសង្កេតឃើញថាមានការតវ៉ាជាង៣០ ទីទាំងត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅតាមបណ្តាទីក្រុងធំៗរួមមាន Liverpool, Nottingham, Leeds, Belfast, Stoke-on-Trent, Blackpool និង Hull ។ បាតុកម្មបានកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីកុបកម្មបានផ្ទុះឡើងនៅក្នុងទីក្រុង Southport បន្ទាប់ពីករណីចាក់សម្លាប់កុមារបីនាក់ និងរបួសដប់នាក់ ផ្សេងទៀតដោយយុវជនម្នាក់ដែលមានឈ្មោះ Axel...