ព័ត៌មានអន្តរជាតិ
សារព័ត៌មាន Sputnik ជាភាសាវៀតណាម៖ «ព្រែកជីកហ្វូណនតេជោ» នឹងមិនប៉ះពាល់ខ្លាំងដល់លំហូរទឹកនៃទន្លេហូវ នៅវៀតណាមនោះទេ
ភ្នំពេញ៖ “ទិន្នន័យដែលអាចរកបានបង្ហាញថា ការសាងសង់ “ព្រែកជីកហ្វូណនតេជោ” របស់កម្ពុជា គឺមិនប៉ះពាល់ខ្លាំងដល់លំហូរទឹករបស់ទន្លេហាវ នៅក្នុងប្រទេសវៀតណាមនោះទេ។ ព័ត៌មានមួយចំនួនអំពីការព្រួយបារម្ភនេះគ្រាន់តែជាការព្រួយបារម្ភទូទៅដែលគ្មានមូលដ្ឋានតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន Sputnik ជាភាសាវៀតណាម បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា អ្នកដែលនិយាយបំផ្លើសអ្វីដែលគេហៅថាប្រថុយប្រថាន គឺមានចេតនានយោបាយគឺចង់បំបែកវៀតណាម-កម្ពុជា បែងចែកវៀតណាម-ចិន។ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣...