ព័ត៌មានអន្តរជាតិ
អាមេរិក អំពាវនាវឲ្យចិន និងហុងកុង ដោះលែងនិយោជិតកាសែត Stand News
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យអាជ្ញាធរចិន និងអាជ្ញាធរហុងកុង ឲ្យធ្វើការដោះលែងភ្លាម នូវនិយោជិតកាសែត Stand News ដែលត្រូវបានចាប់ខ្លួន ក្រោយប្រតិបត្តិការឆ្មក់របស់ប៉ូលិស ដែលបានបិទការបោះពុម្ពផ្សាយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យអាជ្ញាធរ របស់សាធារណរដ្ឋប្រជាមានិតចិន និងហុងកុង...