ព័ត៌មានអន្តរជាតិ
អ្នកថតវីដេអូម្នាក់របស់ Reuters ត្រូវបានសម្លាប់ និងអ្នកកាសែត៦នាក់ ផ្សេងទៀតបានរងរបួសនៅ ភាគខាងត្បូងប្រទេសលីបង់
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយកាលពីថ្ងៃសុក្រថា អ្នកថតវីដេអូរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសលីបង់។ ចំណែក អ្នកកាសែត៦នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍វាយប្រហារនោះដែរ។ ប្រភពពីសារព័ត៌មាន Al Jazeera និងពីផ្នែកសន្តិសុខលីបង់បាននិយាយថា ក្រុមអ្នកសារព័ត៌មានត្រូវបានវាយប្រហារដោយកាំភ្លើងធំរបស់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងថាអ្នកថតវីដេអូរបស់យើង...