ព័ត៌មានអន្តរជាតិ
The Global Times របស់ចិន ជូនយោបល់ឱ្យចិន បញ្ជូននាវាចម្បាំង PLA ចូលទៅក្នុងដែនទឹករបស់អាមេរិក ចំពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង
បរទេស៖ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សមយុទ្ធយោធាដ៏ក្លាហាននេះត្រូវបានគេសន្មត់ថា ជាការឆ្លើយតបទៅនឹងការបន្តបេសកកម្ម « សេរីភាពនាវាចរណ៍ » របស់កងនាវាចរអាមេរិកនៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ការបោះពុម្ពផ្សាយរបស់ Global Times (ដែលជាកម្មសិទ្ធិរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនីស្តចិន) បានស្នើនៅក្នុងវិចារណកថារបស់ខ្លួនថា ប្រទេសចិនគួរតែឆ្លើយតបទៅនឹងការបង្កហេតុដែលកំពុងបន្តពីសំណាក់យោធាអាមេរិកនៅសមុទ្រចិនខាងត្បូង ហើយបញ្ជូននាវាចម្បាំងផ្ទាល់ខ្លួនទៅកាន់ដែនទឹកក្បែរមូលដ្ឋានទ័ពអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក...