ព័ត៌មានអន្តរជាតិ
ន័រវេស និងអាល្លឺម៉ង់ បញ្ជាទិញនាវាមុជទឹក ជាច្រើនគ្រឿងពី Thyssenkrupp
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសន័រវេសបានធ្វើការបញ្ជាទិញ នាវាមុជទឹកចំនួន ៤គ្រឿងពីក្រុមហ៊ុន Thyssenkrupp ជាមួយនឹងទឹកប្រាក់ទំហំរហូតទៅដល់ ៥,៣ពាន់លានដុល្លារ ខណៈដែលអាល្លឺម៉ង់ក៏បានបញ្ជាទិញ នាវាចម្បាំងពីក្រុមហ៊ុនដូចគ្នានេះចំនួន ២គ្រឿងផ្សេងទៀតផងដែរ។ កុងចុះហត្ថលេខាទិញលក់ ដោយប្រទេសជាសមាជិករបស់ អង្គការណាតូទាំងពីរនេះនឹងត្រូវធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខនេះហើយ ហើយជឿជាក់ដែរថា នាវាចម្បាំងដំបូងនឹងអាច ត្រូវបានដឹកជញ្ជូនចេញនៅក្នុងឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយរដ្ឋាភិបាលក្រុង...