ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គ្មានសិទ្ធិស៊ើបអង្កេតអ៊ីស្រាអែលឡើយ
បរទេស៖ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងឈានចូលដល់ខែទីប្រាំពីររបស់ខ្លួនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានយុត្តាធិការលើមន្ត្រីអ៊ីស្រាអែលទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក Vedant Patel បានធ្វើតាមរបាយការណ៍ដែលតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ អាចនឹងចេញដីកាចាប់ខ្លួនសម្រាប់ការដឹកនាំរបស់អ៊ីស្រាអែលជុំវិញការប្រព្រឹត្តរបស់កងកម្លាំងការពារអ៊ីស្រាអែល...